1. នៅពេលនោះ លោកសុលនៅតែក្ដៅគគុកក្នុងការគំរាមកំហែង និងការសម្លាប់ពួកសិស្សរបស់ព្រះអម្ចាស់ ដូច្នេះគាត់ក៏ទៅជួបសម្ដេចសង្ឃ
2. ហើយសុំសំបុត្រពីសម្ដេចសង្ឃទៅឯសាលាប្រជុំនានានៅក្រុងដាម៉ាស់ ដើម្បីបើគាត់រកឃើញអ្នកណាម្នាក់ ដែលជាអ្នកនៅខាងមាគ៌ានេះ មិនថាប្រុស ឬស្រី គាត់នឹងចាប់ចងនាំយកមកក្រុងយេរូសាឡិម។
3. ពេលគាត់កំពុងធ្វើដំណើរជិតដល់ក្រុងដាម៉ាស់ ស្រាប់តែមានពន្លឺមួយពីលើមេឃចាំងជុំវិញគាត់
4. ហើយគាត់ក៏ដួលលើដី ពេលនោះគាត់ឮសំឡេងមួយនិយាយមកគាត់ថា៖ «សុលអើយ! សុល! ហេតុអ្វីអ្នកបៀតបៀនខ្ញុំដូច្នេះ?»