1. រីឯលោកសុលក៏បានយល់ស្របសម្លាប់លោកស្ទេផានដែរ។ នៅថ្ងៃនោះមានការបៀតបៀនជាខ្លាំងមកលើក្រុមជំនុំនៅក្នុងក្រុងយេរូសាឡិម ហើយអ្នកជឿទាំងអស់បានខ្ចាត់ខ្ចាយទៅពាសពេញតំបន់នានាក្នុងស្រុកយូដា និងស្រុកសាម៉ារី លើកលែងតែពួកសាវក។
2. ពេលនោះពួកប្រុសៗដែលកោតខ្លាចព្រះជាម្ចាស់ បានយកសពលោកស្ទេផានទៅបញ្ចុះ ហើយយំស្រណោះគាត់យ៉ាងខ្លាំង
3. រីឯលោកសុលបានបំផ្លាញក្រុមជំនុំ ដោយចូលទៅចាប់អូសពួកអ្នកជឿទាំងប្រុសទាំងស្រីនៅតាមផ្ទះយកទៅដាក់គុក។
4. រីឯពួកអ្នកដែលបានខ្ចាត់ខ្ចាយទៅនោះបានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រកាសព្រះបន្ទូលផង។