32. យើងជាព្រះនៃដូនតារបស់អ្នក ជាព្រះរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ពេលនោះលោកម៉ូសេភ័យញ័រមិនហ៊ានមើលទេ
33. ព្រះអម្ចាស់មានបន្ទូលមកគាត់ទៀតថា ចូរដោះស្បែកជើងរបស់អ្នកចេញ ដ្បិតកន្លែងដែលអ្នកកំពុងឈរនេះជាដីបរិសុទ្ធ
34. យើងបានឃើញបានយល់ពីទុក្ខវេទនារបស់ប្រជារាស្ដ្រយើងនៅស្រុកអេស៊ីព្ទ និងបានឮពីការស្រែកថ្ងូររបស់ពួកគេហើយ ដូច្នេះហើយបានជាយើងចុះមកដើម្បីរំដោះពួកគេ ចូរមកឥឡូវនេះ យើងនឹងចាត់អ្នកឲ្យទៅស្រុកអេស៊ីព្ទ។
35. លោកម៉ូសេនេះហើយ ដែលគេបានបដិសេធគាត់ដោយនិយាយថា តើអ្នកណាតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រម? ប៉ុន្ដែព្រះជាម្ចាស់បានចាត់លោកម៉ូសេដដែលនេះឲ្យទៅធ្វើជាមេដឹកនាំ និងជាអ្នកជួយរំដោះតាមរយៈដៃរបស់ទេវតាដែលបានបង្ហាញខ្លួនឲ្យគាត់ឃើញនៅក្នុងគុម្ពបន្លានោះ។
36. លោកម្នាក់នេះហើយ ដែលបាននាំពួកគេចេញដោយបានធ្វើការអស្ចារ្យ និងទីសំគាល់នានានៅស្រុកអេស៊ីព្ទ នៅសមុទ្រក្រហម និងនៅទីរហោឋានអស់រយៈពេលសែសិបឆ្នាំ។
37. លោកម៉ូសេនេះហើយ ដែលបាននិយាយទៅកូនចៅអ៊ីស្រាអែលថា ព្រះជាម្ចាស់នឹងតាំងអ្នកនាំព្រះបន្ទូលម្នាក់ដូចជាខ្ញុំដែរពីក្នុងចំណោមបងប្អូនរបស់អ្នករាល់គ្នា សម្រាប់អ្នករាល់គ្នា។
38. លោកម៉ូសេនេះហើយដែលបាននៅក្នុងចំណោមពួកអ្នកនៅទីរហោឋានជាមួយដូនតារបស់យើង និងទេវតាដែលបានថ្លែងព្រះបន្ទូលដល់គាត់នៅលើភ្នំស៊ីណាយ ហើយគាត់បានទទួលព្រះបន្ទូលដ៏មានជីវិតមកប្រគល់ឲ្យយើងរាល់គ្នា។
39. ដូនតារបស់យើងមិនព្រមស្ដាប់បង្គាប់គាត់ទេ ផ្ទុយទៅវិញពួកគេបានច្រានគាត់ចោល ហើយក្នុងចិត្ដរបស់ពួកគេនឹកចង់ត្រលប់ទៅស្រុកអេស៊ីព្ទវិញ
40. ដោយនិយាយទៅលោកអើរ៉ុនថា ចូរឆ្លាក់រូបព្រះឲ្យយើង ជាព្រះដែលនាំមុខយើង ដ្បិតលោកម៉ូសេដែលបាននាំយើងចេញពីស្រុកអេស៊ីព្ទមកនោះ យើងមិនដឹងថាមានអ្វីកើតឡើងដល់គាត់ទេ
41. នៅពេលនោះ គេក៏ធ្វើរូបកូនគោមួយ ហើយថ្វាយយញ្ញបូជាដល់រូបនោះទាំងនាំគ្នាអរសប្បាយនឹងស្នាដៃរបស់ពួកគេ
42. ដូច្នេះព្រះជាម្ចាស់ក៏បែរព្រះភក្ដ្រចេញពីពួកគេ ហើយបានប្រគល់ពួកគេឲ្យទៅបម្រើពលបរិវារនៅលើមេឃ ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរអ្នកនាំព្រះបន្ទូលថា ឱពូជពង្សអ៊ីស្រាអែលអើយ! រយៈពេលសែសិបឆ្នាំនៅទីរហោឋាននោះ តើអ្នករាល់គ្នាបានយកសត្វតង្វាយ និងយញ្ញបូជាមកថ្វាយដល់យើងដែរឬទេ?
43. អ្នករាល់គ្នាបែរជាសែនរោងម៉ូឡុក និងផ្កាយរេមផាន់ជាព្រះរបស់អ្នករាល់គ្នា គឺជារូបព្រះដែលអ្នករាល់គ្នាបានធ្វើសម្រាប់ថ្វាយបង្គំ ដូច្នេះយើងនឹងបញ្ជូនអ្នករាល់គ្នាទៅឯនាយស្រុកបាប៊ីឡូន។
44. ដូនតារបស់យើងមានរោងនៃសេចក្ដីបន្ទាល់នៅទីរហោឋាន គឺដូចដែលព្រះអង្គបានបង្គាប់លោកម៉ូសេឲ្យធ្វើតាមគំរូដែលគាត់បានឃើញ
45. ដូនតារបស់យើងក៏ទទួលរោងនោះតៗគ្នាតាមជំនាន់ ព្រមទាំងបាននាំយកទៅជាមួយលោកយ៉ូស្វេនៅគ្រាកាន់កាប់ទឹកដីរបស់សាសន៍ដទៃ ដែលព្រះជាម្ចាស់បានបណ្ដេញពួកគេចេញពីមុខដូនតារបស់យើងរហូតដល់ជំនាន់ស្ដេចដាវីឌ
46. ដែលបានជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះភក្ដ្ររបស់ព្រះជាម្ចាស់ ហើយស្ដេចបានសុំសង់ដំណាក់សម្រាប់ព្រះនៃពូជពង្សរបស់លោកយ៉ាកុប