30. សែសិបឆ្នាំក្រោយមក មានទេវតាមួយរូបបានបង្ហាញខ្លួនឲ្យគាត់ឃើញនៅទីរហោឋានភ្នំស៊ីណាយ គឺនៅក្នុងអណ្ដាតភ្លើងដែលកំពុងឆេះគុម្ពបន្លា។
31. ពេលលោកម៉ូសេបានឃើញទិដ្ឋភាពដូច្នេះ គាត់ក៏ឆ្ងល់ ហើយនៅពេលគាត់ចូលទៅជិតដើម្បីពិនិត្យមើលឲ្យច្បាស់ ស្រាប់តែមានសំឡេងរបស់ព្រះអម្ចាស់មានបន្ទូលថា
32. យើងជាព្រះនៃដូនតារបស់អ្នក ជាព្រះរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ពេលនោះលោកម៉ូសេភ័យញ័រមិនហ៊ានមើលទេ
33. ព្រះអម្ចាស់មានបន្ទូលមកគាត់ទៀតថា ចូរដោះស្បែកជើងរបស់អ្នកចេញ ដ្បិតកន្លែងដែលអ្នកកំពុងឈរនេះជាដីបរិសុទ្ធ
34. យើងបានឃើញបានយល់ពីទុក្ខវេទនារបស់ប្រជារាស្ដ្រយើងនៅស្រុកអេស៊ីព្ទ និងបានឮពីការស្រែកថ្ងូររបស់ពួកគេហើយ ដូច្នេះហើយបានជាយើងចុះមកដើម្បីរំដោះពួកគេ ចូរមកឥឡូវនេះ យើងនឹងចាត់អ្នកឲ្យទៅស្រុកអេស៊ីព្ទ។