កិច្ចការ 5:38-42 Khmer Christian Bible (KCB)

38. ដូច្នេះ​ក្នុង​ករណី​នេះ​ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ទាំង​នេះ​ ហើយ​បណ្ដោយ​តាម​ពួកគេ​ចុះ​ ព្រោះ​បើ​គម្រោងការ​ ឬ​សកម្មភាព​នេះ​ជា​របស់​មនុស្ស​ នោះ​នឹង​ត្រូវ​វិនាស​មិន​ខាន​

39. ផ្ទុយ​ទៅ​វិញ​ បើ​ការ​នេះ​មក​ពី​ព្រះជាម្ចាស់​ នោះ​អ្នក​រាល់គ្នា​មិន​អាច​ធ្វើ​ឲ្យ​ពួកគេ​វិនាស​បាន​ឡើយ​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ អ្នក​រាល់គ្នា​នឹង​ក្លាយជា​អ្នក​តតាំង​នឹង​ព្រះជាម្ចាស់​ទៀត​ផង»។​ ពួកគេ​ក៏​យល់ព្រម‍​តាម​សំដី​របស់​គាត់​

40. បន្ទាប់មក​ ពួកគេ​ក៏​ហៅ​ពួក​សាវក​ឲ្យ​ចូល​មក​វិញ​ និង​បាន​វាយ​អ្នក​ទាំង​នោះ​ ទាំង​ហាម​មិន​ឲ្យ​ប្រកាស​ដោយ​នូវ​ព្រះនាម​របស់​ព្រះយេស៊ូ​ទៀត​ឡើយ​ រួច​ពួកគេ​ក៏​ដោះលែង​ពួក​សាវក។​

41. ពេល​នោះ​ ពួក​សាវក​បាន​ចេញ​ពី​អង្គ​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​កំពូល​ ទាំង​អរ​សប្បាយ​ចំពោះ​ការ​ដែល​ត្រូវ​បាន​គេ​រាប់​ថា​ជា​អ្នក​ស័ក្ដិសម​ទទួល​សេចក្ដី​ដំណៀល​ ដោយ​ព្រោះ​ព្រះនាម​របស់​ព្រះអង្គ​

42. ហើយ​ជា​រៀង​រាល់​ថ្ងៃ​ ពួក​សាវក​បាន​បន្ដ​បង្រៀន​ ព្រមទាំង​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះយេស៊ូ​ជា​ព្រះគ្រិស្ដ​ឥត​ឈប់ឈរ​ ទាំង​នៅ​ក្នុង​ព្រះ​វិហារ​ និង​នៅ​តាម​ផ្ទះ។​

កិច្ចការ 5