កិច្ចការ 4:18-23 Khmer Christian Bible (KCB)

18. បន្ទាប់មក​ ពួកគេ​ក៏​ហៅ​គាត់​ទាំង​ពីរ​នាក់​នោះ​ចូល​មក​វិញ​ ហើយ​បាន​បង្គាប់​មិន​ឲ្យ​និយាយ​ ឬ​បង្រៀន​ដោយ​នូវ​ឈ្មោះ​ព្រះយេស៊ូ​នេះ​ជា​ដាច់​ខាត​

19. ប៉ុន្ដែ​លោក​ពេត្រុស​ និង​លោក​យ៉ូហាន​បាន​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ចូរ​ពួក​លោក​ពិចារណា​មើល​ចុះ​ តើ​ជា​ការ​ត្រឹមត្រូវ​នៅ​ចំពោះ​ព្រះជាម្ចាស់​ដែរ​ឬ​ទេ​ ដែល​ឲ្យ​យើង​ស្ដាប់​តាម​ពួក​លោក​ជាជាង​ស្ដាប់​តាម​ព្រះជាម្ចាស់​នោះ​

20. ដ្បិត​យើង​មិន​អាច​ឈប់​និយាយ​អំពី​អ្វី​ដែល​យើង​បាន​ឃើញ​ និង​បាន​ឮ​នោះ​ទេ»។​

21. ក្រោយពី​បាន​គំរាម​អ្នក​ទាំង​ពីរ​នោះ​ថែម​ទៀត​មក​ ពួកគេ​ក៏​ដោះលែង​ពួក​គាត់​ឲ្យ​ទៅ​ ដោយ​រក​ហេតុ​ដាក់​ទោស​ពួក​គាត់​មិន​បាន​ ព្រោះ​ប្រជាជន​ ដ្បិត​ប្រជាជន​ទាំង​អស់​កំពុង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​

22. រីឯ​បុរស​ដែល​បាន​ទទួល​ការ​អស្ចារ្យ​នៃ​ការ​ប្រោស​ឲ្យ​ជា​នេះ​ គាត់​មាន​អាយុ​សែសិប​ឆ្នាំ​ជាង។​

23. ក្រោយពេល​គេ​ដោះលែង​រួច​ហើយ​ គាត់​ទាំង​ពីរ​នាក់​ក៏​ទៅ​ឯ​គ្នីគ្នា​របស់​ខ្លួន​ ហើយ​រៀបរាប់​សព្វគ្រប់​អំពី​អ្វី​ដែល​ពួក​សម្ដេច​សង្ឃ និង​ពួក​ចាស់ទុំ​បាន​និយាយ​មក​កាន់​ពួកគាត់។​

កិច្ចការ 4