3. ប៉ុន្ដែពេលលោកប៉ូលប្រមូលអុសមួយចំនួនមកដាក់លើភ្លើង នោះមានពស់វែកមួយចេញមក ដោយសារកំដៅភ្លើង ហើយចឹកដៃរបស់គាត់ជាប់។
4. ពេលពួកអ្នកកោះឃើញពស់វែកកំពុងព្យួរជាប់ដៃរបស់លោកប៉ូល ពួកគេក៏និយាយគ្នាថា៖ «មនុស្សនេះប្រាកដជាឃាតកហើយ ទើបសេចក្ដីយុត្ដិធម៌មិនទុកឲ្យគាត់រស់ ទោះជាគាត់បានរួចជីវិតពីសមុទ្រក៏ដោយ»។
5. ប៉ុន្ដែលោកប៉ូលបានរលាស់ពស់នោះទៅក្នុងភ្លើង ហើយគ្មានការឈឺចុកចាប់អ្វីឡើយ។
6. ពួកគេគិតថា គាត់មុខជាហើម ឬដួលស្លាប់ភ្លាមៗមិនខាន ប៉ុន្ដែពេលចាំមើលយ៉ាងយូរ ហើយមិនឃើញមានអ្វីប្លែកកើតឡើងចំពោះគាត់សោះ ពួកគេក៏ដូរគំនិត ហើយនិយាយគ្នាថាគាត់ជាព្រះ។
7. មានកន្លែងមួយនៅម្ដុំនោះជាដីរបស់មេកន្ទ្រាញនៃកោះនោះ ឈ្មោះពូព្លាស គាត់បានស្វាគមន៍យើងយ៉ាងរាក់ទាក់ឲ្យស្នាក់នៅទីនោះបីថ្ងៃ
8. ពេលនោះឪពុកលោកពូព្លាសបានដេកគ្រុន ទាំងមានរោគមួល លោកប៉ូលចូលទៅអធិស្ឋានដាក់ដៃលើគាត់ប្រោសគាត់ឲ្យជា។
9. បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង អ្នកផ្សេងទៀតនៅលើកោះនោះដែលមានជំងឺបាននាំគ្នាមករកលោកប៉ូល ហើយក៏បានជាទាំងអស់គ្នាដែរ។
10. ដូច្នេះ ពួកគេបានគោរពយើងជាខ្លាំង ហើយពេលយើងចេញដំណើរ ពួកគេក៏បានឧបត្ថម្ភអ្វីៗតាមសេចក្ដីត្រូវការដែរ។