កិច្ចការ 28:28-31 Khmer Christian Bible (KCB)

28. ដូច្នេះ​ ចូរ​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ចុះ​ថា​ សេចក្ដី​សង្គ្រោះ​របស់​ព្រះជាម្ចាស់​នេះ​បាន​បញ្ជូន​ទៅ​ឯ​សាសន៍​ដទៃ​ហើយ​ នោះ​ពួកគេ​នឹង​ស្ដាប់​មិន​ខាន»​

29. [ពេល​លោក​ប៉ូល​និយាយ​សេចក្ដី​នេះ​រួច​ ពួក​ជនជាតិ​យូដា​ក៏​ចេញ​ទៅ​ ទាំង​ជជែក​គ្នា​យ៉ាង​ខ្លាំង]។​

30. លោក​ប៉ូល​បាន​ស្នាក់នៅ​ក្នុង​ផ្ទះ​ជួល​របស់​គាត់​ពេញ​ពីរ​ឆ្នាំ​ ហើយ​គាត់​បាន​ស្វាគមន៍​ពួក​អ្នក​ទាំងឡាយ​ដែល​មក​ជួប​គាត់​

31. ទាំង​ប្រកាស​អំពី​នគរ​ព្រះជាម្ចាស់​ និង​បង្រៀន​ពី​សេចក្ដី​ទាំង​ឡាយ​ អំពី​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ ដោយ​ការ​បើក​ចំហ​ គ្មាន​ការ​រារាំងទាំង​អស់។​

កិច្ចការ 28