2. ហើយពួកអ្នកកោះនោះបានបង្ហាញចិត្ដសប្បុរសដល់យើងរកប្រៀបផ្ទឹមពុំបាន ពួកគេបានបង្កាត់ភ្លើងទទួលពួកយើងទាំងអស់គ្នា ព្រោះភ្លៀងកំពុងធ្លាក់ ហើយធាតុអាកាសក៏ត្រជាក់។
3. ប៉ុន្ដែពេលលោកប៉ូលប្រមូលអុសមួយចំនួនមកដាក់លើភ្លើង នោះមានពស់វែកមួយចេញមក ដោយសារកំដៅភ្លើង ហើយចឹកដៃរបស់គាត់ជាប់។
4. ពេលពួកអ្នកកោះឃើញពស់វែកកំពុងព្យួរជាប់ដៃរបស់លោកប៉ូល ពួកគេក៏និយាយគ្នាថា៖ «មនុស្សនេះប្រាកដជាឃាតកហើយ ទើបសេចក្ដីយុត្ដិធម៌មិនទុកឲ្យគាត់រស់ ទោះជាគាត់បានរួចជីវិតពីសមុទ្រក៏ដោយ»។
5. ប៉ុន្ដែលោកប៉ូលបានរលាស់ពស់នោះទៅក្នុងភ្លើង ហើយគ្មានការឈឺចុកចាប់អ្វីឡើយ។
6. ពួកគេគិតថា គាត់មុខជាហើម ឬដួលស្លាប់ភ្លាមៗមិនខាន ប៉ុន្ដែពេលចាំមើលយ៉ាងយូរ ហើយមិនឃើញមានអ្វីប្លែកកើតឡើងចំពោះគាត់សោះ ពួកគេក៏ដូរគំនិត ហើយនិយាយគ្នាថាគាត់ជាព្រះ។