1. ពេលបានរួចជីវិតហើយ នោះទើបយើងដឹងថា កោះនោះឈ្នោះមេលីត
2. ហើយពួកអ្នកកោះនោះបានបង្ហាញចិត្ដសប្បុរសដល់យើងរកប្រៀបផ្ទឹមពុំបាន ពួកគេបានបង្កាត់ភ្លើងទទួលពួកយើងទាំងអស់គ្នា ព្រោះភ្លៀងកំពុងធ្លាក់ ហើយធាតុអាកាសក៏ត្រជាក់។
3. ប៉ុន្ដែពេលលោកប៉ូលប្រមូលអុសមួយចំនួនមកដាក់លើភ្លើង នោះមានពស់វែកមួយចេញមក ដោយសារកំដៅភ្លើង ហើយចឹកដៃរបស់គាត់ជាប់។