8. បន្ទាប់ពីធ្វើដំណើរតាមបណ្ដោយកោះនោះយ៉ាងពិបាកមក យើងក៏មកដល់កន្លែងមួយឈ្មោះ កំពង់ផែលំអ នៅជិតក្រុងឡាសេ។
9. កាលបានកន្លងផុតទៅជាច្រើនថ្ងៃ ហើយការធ្វើដំណើរតាមសំពៅក៏លែងមានសុវត្ថិភាពដែរ ព្រោះថ្ងៃបុណ្យតមអាហារបានកន្លងផុតហើយ ដូច្នេះលោកប៉ូលក៏ដាស់តឿន
10. ពួកគេថា៖ «បងប្អូនអើយ! ខ្ញុំយល់ឃើញថា ការធ្វើដំណើរតាមសំពៅនឹងមានអន្ដរាយ ព្រមទាំងមានការខាតបង់ច្រើន គឺមិនត្រឹមតែសំពៅ និងទំនិញប៉ុណ្ណោះទេ ថែមទាំងជីវិតរបស់យើងទៀតផង»
11. ប៉ុន្ដែលោកនាយទាហានជឿអ្នកបើកសំពៅ និងម្ចាស់សំពៅច្រើនជាងពាក្យសំដីដែលលោកប៉ូលនិយាយ។
12. ដោយកំពង់ផែនោះមិនអំណោយផលសម្រាប់ការស្នាក់នៅក្នុងរដូវរងា មនុស្សភាគច្រើនបានសម្រេចចិត្ដចេញដំណើរពីទីនោះ បើយ៉ាងណាៗនឹងទៅដល់ស្រុកភេនីសជាកំពង់ផែមួយនៃកោះក្រេត ដែលបែរមុខទៅទិសនិរតី និងទិសពាយ័ព្យ ដើម្បីស្នាក់នៅក្នុងរដូវរងា។
13. ពេលខ្យល់ទិសខាងត្បូងបក់រំភើយៗ ពួកគេគិតថាបានសម្រេចបំណងក៏ទាញយុថ្កា ហើយធ្វើដំណើរតាមបណ្ដោយកោះក្រេត
14. ប៉ុន្ដែមិនយូរប៉ុន្មានក្រោយមក ខ្យល់ព្យុះមួយឈ្មោះ អ៊ើរ៉ាគ្លីដូនបានបោកបក់ប៉ះសំពៅ
15. នាំយកទៅ ហើយដោយយើងមិនអាចបើកបញ្ច្រាសខ្យល់បាន យើងក៏បណ្ដោយសំពៅឲ្យរសាត់តាមខ្យល់។
16. កាលបានមកដល់ក្បែរកោះតូចមួយ ឈ្មោះក្លូដេ យើងអាចលើកសំប៉ានឡើងបានយ៉ាងពិបាក។
17. បន្ទាប់ពីលើកសំប៉ានរួចហើយ ពួកគេក៏ប្រើខ្សែពួរចងជុំវិញសំពៅ ហើយដោយខ្លាចក្រែងលោសំពៅកឿងនៅទឹករាក់ក្នុងឈូងសមុទ្រសៀរទីស ពួកគេក៏ទម្លាក់ក្ដោងចុះឲ្យសំពៅរសាត់តាមខ្យល់
18. ហើយនៅថ្ងៃបន្ទាប់ ខ្យល់ព្យុះនៅតែរុញច្រានយើងយ៉ាងខ្លាំង ពួកគេក៏ទម្លាក់ទំនិញចោល
19. រួចនៅថ្ងៃទីបី ពួកគេក៏គ្រវែងឧបករណ៍សម្រាប់សំពៅចោលទៀត ដោយដៃរបស់ពួកគេផ្ទាល់។
20. ដោយគ្មានពន្លឺថ្ងៃ ឬផ្កាយបំភ្លឺអស់រយៈពេលច្រើនថ្ងៃ ហើយព្យុះនៅតែបោកបក់មិនថមថយសោះ នៅទីបំផុតយើងក៏អស់សង្ឃឹមទាំងស្រុងថា នឹងបានរួចជីវិត។
21. បន្ទាប់ពីបានអត់អាហារជាច្រើនថ្ងៃមក លោកប៉ូលក៏ក្រោកឈរនៅកណ្ដាលចំណោមពួកគេ ហើយនិយាយថា៖ «ឱបងប្អូនអើយ! បងប្អូនគួរតែស្ដាប់តាមខ្ញុំ ហើយមិនចេញដំណើរពីកោះក្រេតមក នោះបងប្អូននឹងចៀសផុតពីអន្ដរាយ និងការខាតបង់យ៉ាងដូច្នេះមិនខាន