24. ប្រាប់ថា ប៉ូលអើយ! កុំខ្លាចអី អ្នកត្រូវឈរនៅចំពោះមុខព្រះចៅអធិរាជ ហើយមើល៍ ព្រះជាម្ចាស់បានប្រទានពួកអ្នកទាំងឡាយដែលធ្វើដំណើរជាមួយអ្នកដល់អ្នកហើយ
25. ដូច្នេះ បងប្អូនអើយ! ចូររីករាយឡើង ដ្បិតខ្ញុំជឿព្រះជាម្ចាស់ថានឹងកើតមានសព្វគ្រប់ ដូចដែលព្រះអង្គបានមានបន្ទូលប្រាប់ខ្ញុំ
26. គឺយើងត្រូវកឿងលើកោះណាមួយមិនខាន»។
27. លុះដល់យប់ទីដប់បួន ពេលយើងកំពុងរសាត់នៅកណ្ដាលសមុទ្រអាឌ្រា នៅពាក់កណ្ដាលអធ្រាត្រ ពួកអ្នកដើរសំពៅក៏សនិ្នដ្ឋានថា ពួកគេចូលជិតដីគោកណាមួយហើយ
28. ដូច្នេះ ពេលពួកគេស្ទង់ជម្រៅទឹកមើលក៏ឃើញថា មានជម្រៅប្រហែលសាមសិបប្រាំមួយម៉ែត្រ លុះទៅមុខបន្ដិច ពេលពួកគេស្ទង់ជម្រៅទឹកមើលម្ដងទៀតក៏ឃើញថាមានជម្រៅប្រហែលម្ភៃប្រាំពីរម៉ែត្រ
29. ហើយដោយខ្លាចក្រែងសំពៅកឿងនៅកន្លែងណាមួយ ពួកគេក៏ទម្លាក់យុថ្កាទាំងបួនចុះពីកន្សៃសំពៅ ហើយពួកគេក៏បន់ឲ្យមានថ្ងៃវិញ
30. ប៉ុន្ដែពេលពួកអ្នកដើរសំពៅរករត់ចេញពីសំពៅ ហើយសម្រូតសំប៉ានទៅក្នុងសមុទ្រ ដោយធ្វើពុតហាក់ដូចជាទម្លាក់យុថ្កាពីក្បាលសំពៅ
31. លោកប៉ូលក៏ប្រាប់លោកនាយទាហាន និងពួកទាហានថា៖ «បើអ្នកទាំងនេះមិននៅក្នុងសំពៅទេ នោះអ្នករាល់គ្នាមិនអាចរួចជីវិតបានឡើយ»