6. ប៉ុន្ដែពេលនេះ ខ្ញុំឈរទទួលការជំនុំជម្រះ ដោយសារសេចក្ដីសង្ឃឹមលើព្រះបន្ទូលសន្យាដែលព្រះជាម្ចាស់បានសន្យាជាមួយដូនតារបស់យើង។
7. ព្រះបន្ទូលសន្យានេះហើយដែលកុលសម្ព័ន្ធទាំងដប់ពីររបស់យើងសង្ឃឹមថានឹងទទួលបាន ដោយការខិតខំបម្រើព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃ ឱព្រះរាជាអើយ! ពួកជនជាតិយូដាបានចោទប្រកាន់ខ្ញុំដោយសារសេចក្ដីសង្ឃឹមនេះហើយ
8. ហេតុអ្វីបានជាអ្នករាល់គ្នាចាត់ទុកការដែលព្រះជាម្ចាស់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ជាការមិនគួរឲ្យជឿដូច្នេះ?
9. ខ្ញុំផ្ទាល់ក៏ធ្លាប់គិតថា ត្រូវតែធ្វើកិច្ចការប្រឆាំងជាច្រើនទាស់នឹងនាមព្រះយេស៊ូអ្នកក្រុងណាសារ៉ែត
10. ខ្ញុំបានធ្វើដូច្នេះនៅក្រុងយេរូសាឡិម ហើយខ្ញុំបានទទួលសិទ្ធិអំណាចពីសម្ដេចសង្ឃឲ្យចាប់ពួកបរិសុទ្ធជាច្រើនដាក់គុក ព្រមទាំងយល់ព្រមពេលគេសម្លាប់អ្នកទាំងនោះទៀតផង