4. ប៉ុន្ដែលោកភេស្ទុសឆ្លើយថា លោកប៉ូលកំពុងជាប់ឃុំនៅក្រុងសេសារានៅឡើយ រីឯគាត់ផ្ទាល់ក៏ចង់ទៅពេលឆាប់ៗនេះដែរ
5. ដូច្នេះ គាត់ក៏និយាយថា៖ « បើសិនជាបុរសនោះមានកំហុសអ្វី សូមឲ្យពួកអ្នកមានឥទ្ធិពលក្នុងចំណោមអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីឲ្យពួកគេចោទប្រកាន់គាត់ចុះ»។
6. ពេលបានស្នាក់នៅជាមួយពួកគេមិនលើសពីប្រាំបី ឬដប់ថ្ងៃ លោកភេស្ទុសក៏ចុះទៅឯក្រុងសេសារា ហើយនៅថ្ងៃបន្ទាប់ គាត់ក៏អង្គុយក្នុងសាលាក្ដី បង្គាប់ឲ្យគេនាំលោកប៉ូលមក
7. ពេលលោកប៉ូលមកដល់ ពួកជនជាតិយូដាដែលមកពីក្រុងយេរូសាឡិម ក៏ឈរព័ទ្ធជុំវិញលោកប៉ូល ទាំងធ្វើការចោទប្រកាន់ធ្ងន់ៗច្រើនករណីទាស់នឹងគាត់ ដែលពួកគេមិនអាចបង្ហាញភស្ដុតាងបានឡើយ
8. ប៉ុន្ដែលោកប៉ូលក៏និយាយការពារខ្លួនថា៖ «ខ្ញុំមិនបានធ្វើអ្វីខុសនឹងគម្ពីរវិន័យរបស់ពួកជនជាតិយូដា ឬព្រះវិហារ ឬព្រះចៅអធិរាជឡើយ»។
9. ប៉ុន្ដែ ដោយលោកភេស្ទុសចង់ផ្គាប់ចិត្ដពួកជនជាតិយូដា ក៏សួរចម្លើយទៅលោកប៉ូលថា៖ «តើអ្នកសុខចិត្ដឡើងទៅឯក្រុងយេរូសាឡិម ដើម្បីឲ្យខ្ញុំជំនុំជម្រះអំពីរឿងក្ដីទាំងនេះនៅទីនោះដែរឬទេ?»
10. ពេលនោះ លោកប៉ូលឆ្លើយថា៖ «ដូចដែលលោកដឹងច្បាស់ហើយថា ខ្ញុំបានឈរនៅចំពោះមុខសាលាក្ដីរបស់ព្រះចៅអធិរាជហើយ ជាកន្លែងដែលខ្ញុំត្រូវទទួលការជំនុំជម្រះ ខ្ញុំមិនបានធ្វើអ្វីខុសនឹងពួកជនជាតិយូដាឡើយ
11. បើសិនខ្ញុំធ្វើខុស ឬធ្វើអ្វីមួយសមស្លាប់មែននោះ ខ្ញុំមិនរួញរានឹងស្លាប់ឡើយ ប៉ុន្ដែបើសេចក្ដីដែលអ្នកទាំងនេះចោទប្រកាន់ខ្ញុំគ្មានហេតុផលទេនោះ គ្មានអ្នកណាម្នាក់អាចប្រគល់ខ្ញុំទៅឲ្យពួកគេបានឡើយ ខ្ញុំសូមប្ដឹងឧទ្ធរណ៍ទៅព្រះចៅអធិរាជ»។
12. ពេលលោកភេស្ទុសពិភាក្សាជាមួយក្រុមប្រឹក្សារួចហើយ ក៏និយាយថា៖ «អ្នកបានសូមប្ដឹងឧទ្ធរណ៍ទៅព្រះចៅអធិរាជ ដូច្នេះ អ្នកនឹងទៅជួបព្រះចៅអធិរាជមិនខាន!»
13. លុះប៉ុន្មានថ្ងៃក្រោយមក ស្ដេចអ័គ្រីប៉ា និងព្រះនាងបេរេនីសបានមកដល់ក្រុងសេសារា ដើម្បីសំដែងការគួរសមចំពោះលោកភេស្ទុស។
14. កាលស្ដេចស្នាក់នៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសក៏ប្រាប់ស្ដេចអំពីរឿងក្ដីរបស់លោកប៉ូលថា៖ «មានបុរសម្នាក់ជាអ្នកទោសដែលលោកភេលីចទុកឲ្យនៅជាប់ឃុំ