22. ពេលនោះ ស្ដេចអ័គ្រីប៉ាមានបន្ទូលទៅលោកភេស្ទុសថា៖ «ខ្ញុំផ្ទាល់ក៏ចង់ស្ដាប់បុរសនោះដែរ» លោកភេស្ទុសទូលថា៖ «នៅថ្ងៃស្អៃក ព្រះអង្គនឹងបានស្ដាប់គាត់ហើយ»។
23. ដូច្នេះ នៅថ្ងៃបន្ទាប់ ស្ដេចអ័គ្រីប៉ា និងព្រះនាងបេរេនីសបានយាងមកជាមួយក្បួនអធិកអធមដ៏អស្ចារ្យ ហើយបានចូលទៅក្នុងសាលប្រជុំព្រមជាមួយពួកមេបញ្ជាការ និងពួកអ្នកមុខអ្នកការក្នុងក្រុងនោះ។ បន្ទាប់មក លោកភេស្ទុសក៏បញ្ជាឲ្យនាំលោកប៉ូលមក
24. ដោយនិយាយថា៖ «ឱ ស្ដេចអ័គ្រីប៉ា និងអស់លោកដែលមានវត្ដមាននៅទីនេះជាមួយយើង បុរសដែលអស់លោកឃើញនេះហើយដែលបណ្ដាជននៃពួកជនជាតិយូដាទាំងអស់ ទាំងនៅក្រុងយេរូសាឡិម និងនៅទីនេះបានប្ដឹងឧទ្ធរណ៍មកខ្ញុំ ដោយស្រែកថា គាត់មិនសមរស់នៅទៀតទេ
25. រីឯខ្ញុំឃើញថា គាត់មិនបានធ្វើអ្វីសមនឹងស្លាប់ឡើយ ប៉ុន្ដែដោយគាត់ផ្ទាល់បានប្ដឹងឧទ្ធរណ៍ទៅព្រះចៅអធិរាជ ខ្ញុំក៏សម្រេចថានឹងបញ្ជូនគាត់ទៅ
26. ប៉ុន្ដែ ខ្ញុំគ្មានសំណុំរឿងច្បាស់លាស់អំពីគាត់សរសេរថ្វាយទៅព្រះចៅអធិរាជទេ ដូច្នេះហើយបានជាខ្ញុំនាំគាត់មកនៅចំពោះមុខអស់លោក ជាពិសេស ឱស្ដេចអ័គ្រីប៉ាអើយ! គឺនៅចំពោះមុខព្រះអង្គ ដើម្បីបន្ទាប់ពីមានការស៊ើបអង្កេត ខ្ញុំអាចមានសំណុំរឿងសរសេរបាន
27. ដ្បិតខ្ញុំយល់ឃើញថា ការបញ្ជូនអ្នកទោសទៅដោយមិនបញ្ជាក់ពីទោសរបស់គេ នោះមិនសមហេតុផលទេ»។