1. ដូច្នេះ ពេលលោកភេស្ទុសមកដល់ស្រុកនោះបានបីថ្ងៃ គាត់ក៏ធ្វើដំណើរពីក្រុងសេសារាទៅក្រុងយេរូសាឡិម
2. ពេលនោះ ពួកសម្ដេចសង្ឃ និងពួកអ្នកដឹកនាំរបស់ជនជាតិយូដាបានប្ដឹងគាត់ទាស់នឹងលោកប៉ូល ទាំងទទូចអង្វរ
3. សុំការយល់ព្រមពីគាត់ឲ្យបញ្ជូនលោកប៉ូលមកក្រុងយេរូសាឡិមវិញ ព្រោះពួកគេបានឃុបឃិតគ្នា ដើម្បីសម្លាប់លោកប៉ូលតាមផ្លូវ