កិច្ចការ 23:1-9 Khmer Christian Bible (KCB)

1. លោក​ប៉ូល​ក៏​សម្លឹង​មើល​ទៅ​ក្រុម​ប្រឹក្សា​កំពូល​ រួច​និយាយ​ថា៖​ «បងប្អូន​អើយ!​ ខ្ញុំ​បាន​រស់នៅ​ចំពោះ​ព្រះជាម្ចាស់​រហូត​ដល់​ថ្ងៃ​នេះ​ ដោយ​មនសិការ​ល្អ​ទាំង​អស់»​

2. ពេល​នោះ​ លោក​អាណានាស​ជា​សម្ដេច​សង្ឃ​ បាន​បញ្ជា​ឲ្យ​ពួក​អ្នក​ឈរ​ក្បែរ​លោក​ប៉ូល​ទះ​មាត់​របស់​គាត់​

3. នោះ​លោក​ប៉ូល​ក៏​និយាយ​ទៅ​សម្ដេច​សង្ឃ​ថា៖​ «នែ៎​ កំផែង​លាប​ពណ៌​ស​អើយ!​ ព្រះជាម្ចាស់​នឹង​ទះ​អ្នក​វិញ​មិន​ខាន​ អ្នក​អង្គុយ​ជំនុំជម្រះ​ខ្ញុំ​តាម​ក្រឹត្យវិន័យ​ ប៉ុន្ដែ​បញ្ជា​ឲ្យ​គេ​ទះ​ខ្ញុំ​ដោយ​បំពាន​គម្ពីរ​វិន័យ​យ៉ាង​ដូច្នេះ​ឬ?»​

4. នោះ​ពួក​អ្នក​ឈរ​ក្បែរ​គាត់​បាន​និយាយ​ថា៖​ «ម្ដេច​ឯង​មើលងាយ​សម្ដេច​សង្ឃ​របស់​ព្រះជាម្ចាស់​ដូច្នេះ?»​

5. លោក​ប៉ូល​ក៏​ឆ្លើយ​ថា៖​ «បងប្អូន​អើយ!​ ខ្ញុំ​មិន​បាន​ដឹង​ថា​ គាត់​ជា​សម្ដេច​សង្ឃ​ទេ​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា​ អ្នក​មិន​ត្រូវ​និយាយ​អាក្រក់​ដាក់​អ្នក​ដឹកនាំ​ប្រជាជន​របស់​ខ្លួន​ឡើយ»។​

6. ពេល​លោក​ប៉ូល​ដឹង​ថា​ នៅ​ក្នុង​ក្រុម​ប្រឹក្សា​កំពូល​មាន​គណៈ​សាឌូស៊ី​ និង​គណៈ​ផារិស៊ី​ ដូច្នេះ​ គាត់​ក៏​ស្រែក​ថា៖​ «បងប្អូន​អើយ!​ ខ្ញុំ​ជា​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ជា​កូនចៅ​របស់​អ្នក​ខាង​គណៈ​ផារិស៊ី​ គេ​ជំនុំជម្រះ​ខ្ញុំ​នេះ​ទាក់ទង​នឹង​សេចក្ដី​សង្ឃឹម​លើ​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​ស្លាប់»​

7. ពេល​គាត់​និយាយ​ដូច្នេះ​ហើយ​ នោះ​ក៏​មាន​ការ​ឈ្លោះ​ប្រកែក​រវាង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ ហើយ​អង្គប្រជុំ​បាន​បែកបាក់​គ្នា​

8. ដ្បិត​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​អះអាង​ថា​ គ្មាន​ការ​រស់​ឡើង​វិញ​ គ្មាន​ទេវតា​ ឬ​វិញ្ញាណ​អ្វី​ឡើយ​ រីឯ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​វិញ​ ទទួល​ស្គាល់​សេចក្ដី​ទាំង​អស់​នេះ‍។​

9. ពេល​នោះ​ ក៏​មាន​សំឡេង​ទ្រហឹង​អឺងអ័ព្ទ​ ហើយ​មាន​ពួក​គ្រូ​វិន័យ​ខាង​គណៈ​ផារិស៊ី​ខ្លះ​ បាន​ក្រោក​តវ៉ា​យ៉ាង​ខ្លាំង​ថា៖​ «យើង​ឃើញ​ថា​ បុរស​នេះ​គ្មាន​កំហុស​ឡើយ​ ប៉ុន្ដែ​ប្រហែល​ជា​មាន​វិញ្ញាណ​ ឬ​ទេវតា​ណា​មួយ​និយាយ​មក​គាត់​ទេ​ដឹង?»​

កិច្ចការ 23