កិច្ចការ 22:24-28 Khmer Christian Bible (KCB)

24. មេបញ្ជាការ​ក៏​បញ្ជា​ឲ្យ​គេ​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ​ រួច​បង្គាប់​ឲ្យ​គេ​សួរ​ចម្លើយ​គាត់​ដោយ​វាយ​នឹង​ខ្សែតី​ ដើម្បី​ឲ្យ​ដឹង​ថា​ ហេតុអ្វី​បាន​ជា​បណ្ដាជន​ស្រែក​ជំទាស់​គាត់​ដូច្នេះ​

25. ប៉ុន្ដែ​ នៅពេល​គេ​កំពុង​ចង​សន្ធឹង​លោក​ប៉ូល​ដោយ​ខ្សែ​ នោះ​គាត់​ក៏​និយាយ​ទៅ​នាយ​ទាហាន​ម្នាក់​ដែល​ឈរ​នៅ​ទី​នោះ​ថា៖​ «តើ​ច្បាប់​អនុញ្ញាត​ឲ្យ​ពួក​លោក​វាយ​ជនជាតិ​រ៉ូម​ដោយ​មិន​បាន​កាត់​ទោស​ដែរ‍ឬ​ទេ?»​

26. ពេល​នាយ​ទាហាន​នោះ​ឮ​ដូច្នេះ​ ក៏​ចូល​ទៅ​ប្រាប់​មេបញ្ជាការ​ថា៖​ «តើ​លោក​ប្រុង​ធ្វើ​អ្វី?​ ដ្បិត​ម្នាក់​នេះ​ជា​ជនជាតិ​រ៉ូម»​

27. ដូច្នេះ​ មេបញ្ជាការ​ក៏​ចូល​មក​សួរ​លោក​ប៉ូល​ថា៖​ «ចូរ​ប្រាប់​ខ្ញុំ​មក៍​ តើ​អ្នក​ជា​ជនជាតិ​រ៉ូម​ឬ?»​ គាត់​ក៏​ឆ្លើយ​ថា៖​ «មែន​ហើយ»​

28. មេបញ្ជាការ​តប​ថា៖​ «ខ្ញុំ​ចាយ​ប្រាក់​ច្រើន​ណាស់​ ទើប​បាន​សញ្ជាតិ​នេះ»​ នោះ​លោក​ប៉ូល​ក៏​និយាយ​ថា៖​ «រីឯ​ខ្ញុំ​ កើត​មក​មាន​សញ្ជាតិ​នេះ​តែម្ដង»​

កិច្ចការ 22