កិច្ចការ 22:1-4 Khmer Christian Bible (KCB)

1. «បងប្អូន​ និង​ឪពុក​ទាំងឡាយ​អើយ!​ ឥឡូវ​នេះ​ សូម​ស្ដាប់​ខ្ញុំ​ឆ្លើយ​ការពារ​សិន!»​

2. ពេល​ពួកគេ‍​ឮ​គាត់​និយាយ​ភាសា​ហេព្រើរ​មក​កាន់​ពួកគេ​ដូច្នេះ​ ពួកគេ​កាន់តែ​ស្ញៀម​ស្ញាត់​ថែម​ទៀត​ ហើយ​លោក​ប៉ូល​ក៏​និយាយ​បន្ដ​ថា៖​

3. «ខ្ញុំ​ជា​ជនជាតិ​យូដា​សុទ្ធ​ កើត​នៅ​ក្រុង​តើសុស​ក្នុង​ស្រុក​គីលីគា​ ប៉ុន្ដែ​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​នៅ​ក្រុង​នេះ​ ព្រមទាំង​បាន​ទទួល​ការ​អប់រំ​យ៉ាង​តឹងរឹង​ ទៅ​តាម​ក្រឹត្យវិន័យ​ដូនតា​របស់​យើង​ពី​លោក​កាម៉ាលាល​ ហើយ​មាន​ចិត្ត​ប្ដូរផ្ដាច់​ចំពោះ​ព្រះជាម្ចាស់​ដូចជា​អ្នក​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ​

4. គឺ​ខ្ញុំ​បាន​បៀតបៀន​អ្នក​នៅ​ខាង​មាគ៌ា​នេះ​ រហូត​ដល់​សម្លាប់​គេ​ ព្រមទាំង​ចាប់ចង​ទាំង​ប្រុស​ ទាំង​ស្រី​យក​ទៅ​ដាក់​គុក​ទៀត​ផង​

កិច្ចការ 22