កិច្ចការ 21:4-9 Khmer Christian Bible (KCB)

4. ក្រោយ​ពី​រក​ឃើញ​ពួក​សិស្ស​ យើង​ក៏​ស្នាក់​នៅ​ទី​នោះ​ប្រាំពីរ​ថ្ងៃ​ ហើយ​តាមរយៈ​ព្រះវិញ្ញាណ​ ពួកគេ​បាន​ប្រាប់​លោក​ប៉ូល​មិន​ឲ្យ​ទៅ​ក្រុង​យេរូសាឡិម​ទេ​

5. ប៉ុន្ដែ​កាល​គ្រប់​ប្រាំពីរ​ថ្ងៃ​ហើយ​ យើង​ក៏​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។​ ពួកគេ​ និង​ប្រពន្ធ​កូន​របស់​ពួកគេ​ទាំង​អស់​ បាន​ជូន​ដំណើរ​យើង​ទៅ​ក្រៅ​ក្រុង​ ហើយ​យើង​បាន​លុត​ជង្គង់​អធិស្ឋាន​នៅ​មាត់​សមុទ្រ​

6. បន្ទាប់មក​យើង​បាន​ជម្រាបលា​គ្នា​ទៅ​វិញ​ទៅ​មក​ រួច​យើង​ក៏​ចុះ​សំពៅ‍​ទៅ រីឯ​អ្នក​ទាំង​នោះ​បាន​ត្រលប់​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ។​

7. ពេល​យើង​បញ្ចប់​ការ​ធ្វើ​ដំណើរ​តាម​សំពៅ​ពី​ក្រុង​ទីរ៉ុស​ យើង​ក៏​មក​ដល់​ក្រុង​ផ្ទលេមេ​ ហើយ​ក្រោយ​ពី​បាន​ជម្រាប​សួរ​ពួក​បងប្អូន​រួច​ យើង​ក៏​ស្នាក់នៅ​ជាមួយ​ពួកគេ​មួយ​ថ្ងៃ។​

8. នៅ​ថ្ងៃ​បន្ទាប់​ យើង​ចេញ​ដំណើរ​ទៀត​ ហើយ​មក​ដល់​ក្រុង​សេសារា​ រួច​ក៏​ចូល​ទៅ​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​លោក​ភីលីព​ ជា​អ្នក​ប្រកាស​ដំណឹង​ល្អ​ម្នាក់​ ក្នុង​ចំណោម​អ្នក​ទាំង​ប្រាំពីរ។​

9. លោក​ភីលីព​មាន​កូនក្រមុំ​បួន​នាក់​ ដែល​ថ្លែង​ព្រះបន្ធូល។​

កិច្ចការ 21