កិច្ចការ 21:34-39 Khmer Christian Bible (KCB)

34. ប៉ុន្ដែ​ នៅ​ក្នុង​ចំណោម​បណ្ដាជន​ មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ​ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ​ ហើយ​ដោយសារ​សំឡេង​អឺងកង​ពេក​ មេបញ្ជាការ​មិន​អាច​ដឹង​រឿង​អ្វី​ពិត​ប្រាកដ​ឡើយ​ ក៏​បញ្ជា​ឲ្យ​គេ​នាំ​លោក​ប៉ូល​ទៅ​បន្ទាយ។​

35. ពេល​គាត់​មក​ដល់​ជណ្ដើរ​ ហើយ​ដោយ​ព្រោះតែ​អំពើ​ហិង្សា​របស់​បណ្ដាជន​ ពួក​ទាហាន​ក៏​ជ្រោង​គាត់​ឡើង​

36. ដ្បិត​មាន​បណ្ដាជន​ច្រើន​កុះករ​នៅតែ​ដើរ​តាម​ ទាំង​ស្រែក​ថា៖​ «កំចាត់​វា​ចោល​ទៅ!»​

37. ពេល​ពួក​ទាហាន​បម្រុង​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ​ លោក​ប៉ូល​ក៏​និយាយ​ទៅ​មេបញ្ជាការ​ថា៖​ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ជាមួយ​លោក​បន្តិច​បាន​ឬ​ទេ‍?‍»​ មេបញ្ជាការ​ក៏​សួរ​ថា៖​ «អ្នក​ក៏​ចេះ​ភាសា​ក្រេក​ដែរ​ឬ?​

38. ដូច្នេះ​ តើ​អ្នក​មិន​មែន​ជា​ជនជាតិ​អេស៊ីព្ទ​ដែល​បាន​បង្កើត​ការ​បះបោរ​ថ្មីៗ​នេះ​ ហើយ​នាំ​ឃាតករ​បួន​ពាន់​នាក់​ចូល​ទៅ​ក្នុង​ទីរហោឋាន​ទេ​ឬ​?»​

39. លោក​ប៉ូល​ឆ្លើយ​ថា៖​ «ខ្ញុំ​ជា​ជនជាតិ​យូដា​មក​ពី​ក្រុង​តើសុស​ ស្រុក​គីលីគា​ មិន​មែន​ជា​ប្រជាជន​មក​ពី​ក្រុង​តូចតាច​ទេ​ ដូច្នេះ​ សូម​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​ប្រជាជន​នេះ​ផង»។​

កិច្ចការ 21