4. ហើយលោកសូប៉ាត្រុស អ្នកក្រុងបេរា ជាកូនលោកពីរូស និងលោកអើរីស្ដាក និងលោកសេគុនដុស ជាអ្នកក្រុងថែស្សាឡូនីច លោកកៃយុស និងលោកធីម៉ូថេ ជាអ្នកក្រុងឌើបេ ព្រមទាំងលោកទីឃីកុស និងលោកទ្រភីម ជាអ្នកស្រុកអាស៊ី បានរួមដំណើរជាមួយគាត់
5. ប៉ុន្ដែបងប្អូនទាំងនេះបានទៅក្រុងទ្រអាសរង់ចាំយើងមុន
6. រីឯយើងវិញ នៅក្រោយថ្ងៃបុណ្យនំប៉័ងឥតមេក៏ជិះសំពៅចេញពីក្រុងភីលីព។ អស់រយៈពេលប្រាំថ្ងៃ យើងក៏មកជួបពួកគេនៅក្រុងទ្រអាស ហើយស្នាក់នៅទីនោះប្រាំពីរថ្ងៃ។