32. គឺព្រះយេស៊ូនេះហើយ ដែលព្រះជាម្ចាស់បានប្រោសឲ្យរស់ឡើងវិញ ហើយយើងទាំងអស់គ្នាជាបន្ទាល់អំពីការនេះ។
33. ដូច្នេះក្រោយពីព្រះជាម្ចាស់បានលើកតម្កើងព្រះយេស៊ូឲ្យគង់នៅខាងស្ដាំព្រះអង្គ ហើយក្រោយពីបានទទួលសេចក្ដីសន្យាអំពីព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតារួច ព្រះអង្គក៏ចាក់ព្រះវិញ្ញាណ ដូចដែលអ្នករាល់គ្នាបានឃើញ និងបានឮនេះស្រាប់ហើយ។
34. ទោះបីស្ដេចដាវីឌមិនបានឡើងទៅស្ថានសួគ៌ក៏ដោយ ក៏ស្ដេចបានថ្លែងថា ព្រះអម្ចាស់មានបន្ទូលទៅព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើង
35. រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នក ធ្វើជាកំណល់ជើងរបស់អ្នក។
36. ដូច្នេះ ចូរឲ្យពូជពង្សអ៊ីស្រាអែលទាំងអស់បានដឹងជាប្រាកដចុះថា ព្រះជាម្ចាស់បានតាំងព្រះយេស៊ូ ដែលអ្នករាល់គ្នាបានឆ្កាងនេះឲ្យធ្វើជាព្រះអម្ចាស់ និងជាព្រះគ្រិស្ដ»។
37. ពេលពួកគេស្ដាប់ឮដូច្នេះហើយ ពួកគេក៏មានសេចក្ដីប៉ះពាល់ចិត្ដ និងបានសួរទៅលោកពេត្រុស ព្រមទាំងសាវកឯទៀតថា៖ «ឱបងប្អូនអើយ! តើយើងគួរធ្វើយ៉ាងដូចម្ដេច?»
38. លោកពេត្រុសឆ្លើយទៅពួកគេថា៖ «ចូរអ្នករាល់គ្នាប្រែចិត្ដ ហើយទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដរៀងៗខ្លួនចុះ ដើម្បីឲ្យអ្នករាល់គ្នាទទួលបានការលើកលែងទោសបាប និងទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ