កិច្ចការ 17:4-9 Khmer Christian Bible (KCB)

4. ពួកគេ​ខ្លះ​ព្រម​ជឿ​ និង​បាន​ចូល​រួម​ជាមួយ​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​ ហើយ​ក៏​មាន​ពួក​ជនជាតិ​ក្រេក​ដែល​កោតខ្លាច​ព្រះជាម្ចាស់​ជាច្រើន​ និង​ពួក​ស្ដ្រី​ដែល​មាន​មុខមាត់​ក៏​មិន​តិច​ដែរ​

5. ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​បែរជា​ច្រណែន​ ហើយ​នាំ​ពួក​មនុស្ស​ពាល​ខ្លះ​ពី​ផ្សារ​មក​ គឺ​ប្រមូល​បាន​គ្នា​មួយ​ក្រុម​ទៅ​បង្ក​ចលាចល​នៅ​ក្នុង​ក្រុង​ ហើយ​បាន​ចូល​ទៅ​រើ​កកាយ​ផ្ទះ​របស់​លោក​យ៉ាសុន​ តាម​ចាប់​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​ ដើម្បី​នាំ​ទៅ​ប្រគល់​ឲ្យ​មហាជន។​

6. ប៉ុន្ដែ​ពេល​គេ​រក​អ្នក​ទាំង​ពីរ​មិន​ឃើញ​ គេ​ក៏​ចាប់​អូស​លោក​យ៉ាសុន​ និង​បងប្អូន​ខ្លះ​ទៀត​យក​ទៅ​ប្រគល់​ឲ្យ​ពួក​អាជ្ញាធរ​ក្រុង​ ដោយ​ស្រែក​ថា៖​ «ពួក​អ្នក​ធ្វើ​ឲ្យ​ផែនដី​ច្របូក​ច្របល់​បាន​មក​ដល់​ទីនេះ​

7. ​ហើយ​យ៉ាសុន​បាន​ទទួល​ពួកវា​ គឺ​ពួកវា​ទាំង​នេះ​កំពុង​ធ្វើ​អំពើ​ប្រឆាំង​នឹង​បទ​បញ្ជា​របស់​ព្រះចៅ​អធិរាជ​ ដោយ​ប្រកាស​ថា​ មាន​ស្ដេច​មួយ​អង្គ​ទៀត​ឈ្មោះ​យេស៊ូ!»​

8. ពួក​ជនជាតិ​យូដា​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​បណ្ដាជន​ និង​ពួក​អាជ្ញាធរ​ក្រុង​ដែល‍​បាន​ស្ដាប់​សេចក្ដី​ទាំង​នេះ​ជ្រួល​ច្របល់។​

9. ពេល​ពួកគេ​យក​ប្រាក់​ធានា​ពី​លោក​យ៉ាសុន​ និង​អ្នក​ផ្សេង​ទៀត​រួច​ហើយ​ ពួកគេ​ក៏​ដោះលែង​អ្នក​ទាំង​នោះ។​

កិច្ចការ 17