19. ដូច្នេះ ពួកគេក៏នាំគាត់ទៅជួបនឹងក្រុមប្រឹក្សានៅទួលអើរីយ៉ូស ហើយសួរថា៖ «តើអ្នកអាចប្រាប់យើងឲ្យយល់អំពីសេចក្ដីបង្រៀនថ្មីដែលអ្នកកំពុងប្រកាសនេះបានដែរឬទេ?
20. ដ្បិតយើងបានឮអ្នកនិយាយពីសេចក្ដីប្លែកៗ ដូច្នេះហើយ យើងចង់ដឹងថា តើសេចក្ដីទាំងនេះមានន័យដូចម្ដេច»។
21. នៅសម័យនោះ អ្នកក្រុងអាថែន និងពួកជនបរទេសទាំងឡាយដែលរស់នៅក្រុងនោះ មិនបានចំណាយពេលធ្វើកិច្ចការអ្វីក្រៅពីនិទានរឿង ឬស្ដាប់រឿងថ្មីៗឡើយ។
22. ដូច្នេះ លោកប៉ូលក៏ក្រោកឈរនៅកណ្ដាលក្រុមប្រឹក្សានៅទួលអើរីយ៉ូស ហើយនិយាយថា៖ «ឱបងប្អូនជាអ្នកក្រុងអាថែនអើយ! ខ្ញុំសង្កេតឃើញថា អ្នករាល់គ្នាជឿស៊ប់លើរបស់សព្វសារពើ
23. ដ្បិតពេលខ្ញុំដើរកាត់ ហើយសង្កេតមើលគ្រឿងសក្ការបូជាទាំងឡាយរបស់អ្នករាល់គ្នា នោះខ្ញុំឃើញកន្លែងសក្ការមួយ ដែលមានចារឹកអក្សរថា ព្រះដែលមិនស្គាល់។ ដូច្នេះខ្ញុំសូមប្រាប់អ្នករាល់គ្នាអំពីព្រះដែលអ្នករាល់គ្នាកំពុងថ្វាយបង្គំដោយមិនស្គាល់នេះ
24. ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក និងរបស់សព្វសារពើនៅក្នុងពិភពលោក ព្រះអង្គជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដី ព្រះអង្គមិនគង់នៅក្នុងវិហារដែលសង់ដោយដៃរបស់មនុស្សឡើយ