9. ពេលលោកប៉ូលកំពុងនិយាយ បុរសនោះបានស្ដាប់ ហើយលោកប៉ូលក៏សម្លឹងមើលគាត់ ពេលឃើញថាគាត់មានជំនឿនឹងប្រោសឲ្យជាបាន
10. ក៏និយាយខ្លាំងៗថា៖ «ចូរក្រោកឈរឡើង!» គាត់ក៏ស្ទុះឡើង ហើយដើរបាន។
11. ពេលបណ្ដាជនបានឃើញអ្វីដែលលោកប៉ូលបានធ្វើ ពួកគេក៏ស្រែកជាភាសាលូកៅនាថា៖ «ពួកព្រះបានប្រែខ្លួនជាមនុស្សចុះមករកយើងហើយ!»
12. ពេលនោះគេហៅលោកបារណាបាសថា ព្រះសេយូស ហើយហៅលោកប៉ូលថា ព្រះហ៊ើមេស ព្រោះគាត់ជាអ្នកនាំមុខក្នុងការនិយាយ។
13. បន្ទាប់មក សង្ឃរបស់ព្រះសេយូសដែលមានវិហារនៅចំមុខក្រុងនោះ បានយកគោឈ្មោល និងកម្រងផ្កាមកឯទ្វារក្រុង ដោយមានបំណងថ្វាយយញ្ញបូជាជាមួយបណ្ដាជន។