3. ទោះជាយ៉ាងណាក្ដី ពួកគាត់បានស្នាក់នៅទីនោះជាយូរថ្ងៃ ទាំងប្រកាសយ៉ាងក្លាហានដោយពឹងអាងលើព្រះអម្ចាស់ ដែលបានបញ្ជាក់អំពីព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គ ដោយប្រទានទីសំគាល់ និងការអស្ចារ្យផ្សេងៗឲ្យកើតឡើងតាមរយៈដៃរបស់ពួកគាត់។
4. ដូច្នេះហើយ បណ្ដាជននៅក្រុងនោះបានបែកបាក់គ្នា អ្នកខ្លះនៅខាងជនជាតិយូដា អ្នកខ្លះទៀតនៅខាងពួកសាវក។
5. កាលពួកជនជាតិយូដា និងពួកសាសន៍ដទៃ ព្រមទាំងពួកមេដឹកនាំរបស់ពួកគេឃុបឃិតគ្នាចង់ធ្វើបាប និងគប់ពួកគាត់នឹងដុំថ្ម
6. ពេលពួកគាត់ដឹង ក៏ភៀសខ្លួនទៅក្រុងដទៃទៀតក្នុងស្រុកលូកៅនា ដូចជាក្រុងលីស្ត្រា ក្រុងឌើបេ និងតំបន់ជុំវិញ
7. ហើយពួកគាត់បានប្រកាសដំណឹងល្អនៅទីនោះ។
8. នៅក្រុងលីស្ដ្រា មានបុរសម្នាក់ពិការជើងកំពុងអង្គុយ គាត់ខ្វិនពីកំណើតមិនដែលដើរបានឡើយ។
9. ពេលលោកប៉ូលកំពុងនិយាយ បុរសនោះបានស្ដាប់ ហើយលោកប៉ូលក៏សម្លឹងមើលគាត់ ពេលឃើញថាគាត់មានជំនឿនឹងប្រោសឲ្យជាបាន
10. ក៏និយាយខ្លាំងៗថា៖ «ចូរក្រោកឈរឡើង!» គាត់ក៏ស្ទុះឡើង ហើយដើរបាន។
11. ពេលបណ្ដាជនបានឃើញអ្វីដែលលោកប៉ូលបានធ្វើ ពួកគេក៏ស្រែកជាភាសាលូកៅនាថា៖ «ពួកព្រះបានប្រែខ្លួនជាមនុស្សចុះមករកយើងហើយ!»
12. ពេលនោះគេហៅលោកបារណាបាសថា ព្រះសេយូស ហើយហៅលោកប៉ូលថា ព្រះហ៊ើមេស ព្រោះគាត់ជាអ្នកនាំមុខក្នុងការនិយាយ។