2. ប៉ុន្ដែពួកជនជាតិយូដាដែលមិនព្រមជឿបានញុះញង់ពួកសាសន៍ដទៃឲ្យមានគំនិតអាក្រក់នឹងពួកបងប្អូន។
3. ទោះជាយ៉ាងណាក្ដី ពួកគាត់បានស្នាក់នៅទីនោះជាយូរថ្ងៃ ទាំងប្រកាសយ៉ាងក្លាហានដោយពឹងអាងលើព្រះអម្ចាស់ ដែលបានបញ្ជាក់អំពីព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គ ដោយប្រទានទីសំគាល់ និងការអស្ចារ្យផ្សេងៗឲ្យកើតឡើងតាមរយៈដៃរបស់ពួកគាត់។
4. ដូច្នេះហើយ បណ្ដាជននៅក្រុងនោះបានបែកបាក់គ្នា អ្នកខ្លះនៅខាងជនជាតិយូដា អ្នកខ្លះទៀតនៅខាងពួកសាវក។
5. កាលពួកជនជាតិយូដា និងពួកសាសន៍ដទៃ ព្រមទាំងពួកមេដឹកនាំរបស់ពួកគេឃុបឃិតគ្នាចង់ធ្វើបាប និងគប់ពួកគាត់នឹងដុំថ្ម
6. ពេលពួកគាត់ដឹង ក៏ភៀសខ្លួនទៅក្រុងដទៃទៀតក្នុងស្រុកលូកៅនា ដូចជាក្រុងលីស្ត្រា ក្រុងឌើបេ និងតំបន់ជុំវិញ
7. ហើយពួកគាត់បានប្រកាសដំណឹងល្អនៅទីនោះ។