កិច្ចការ 13:5-9 Khmer Christian Bible (KCB)

5. ពេល​ទៅ​ដល់​ក្រុង​សាឡាមីន​ ពួក​គាត់​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​សាលា​ប្រជុំ​របស់​ជនជាតិ​យូដា​ ព្រមទាំង​មាន​លោក​យ៉ូហាន​ជា​អ្នក​ជំនួយ​របស់​ពួក​គាត់​ដែរ។​

6. ពេល​ពួកគាត់​ធ្វើ​ដំណើរ​ឆ្លងកាត់​កោះ​នោះ​ទាំង​មូល​រហូត​ដល់​ក្រុង​ប៉ាផុស​ ពួកគាត់​បាន​ជួប​គ្រូ​មន្ដ​អាគម​ជា​ជនជាតិ​យូដា​ម្នាក់​ឈ្មោះ​បារយេស៊ូ​ ជា​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​

7. ដែល​បាន​នៅ​ជាមួយ​លោក​អភិបាល​ម្នាក់​ឈ្មោះ​ស៊ើរគាស​ប៉ូឡូស​ជា​មនុស្ស​ដ៏​ឈ្លាសវៃ​ លោក​អភិបាល​នោះ​បាន​អញ្ជើញ​លោក​បារណាបាស​ និង​លោក​សុល​ឲ្យ​មក​ជួប​ ព្រោះ​គាត់​ចង់​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​

8. ប៉ុន្ដែ​ គ្រូ​មន្ដ​អាគម​អេលីម៉ាស់​ (ដ្បិត​ឈ្មោះ​របស់​គាត់​ប្រែ​ថា​ដូច្នេះ)​ បាន​ប្រឆាំង​ពួកគាត់​ដោយ​ខិតខំ​បង្វែរ​លោក​អភិបាល​ចេញ​ពី​ជំនឿ​

9. ប៉ុន្ដែ​លោក​សុល​ដែល​ហៅ​ថា​ប៉ូល​ គាត់​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​សម្លឹង​មើល​អ្នក​នោះ​

កិច្ចការ 13