កិច្ចការ 13:48-52 Khmer Christian Bible (KCB)

48. ពេល​សាសន៍​ដទៃ​ឮ​សេចក្ដី​នេះ​ ក៏​ត្រេកអរ​ ហើយ​សរសើរ​តម្កើង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ រីឯ​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​កំណត់​ឲ្យ​មាន​ជីវិត​អស់កល្ប​ក៏​ជឿ​

49. ហើយ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ ក៏​ឮ​ពាសពេញ​តំបន់​នោះ​ទាំង​មូល​

50. ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​បាន​ញុះញង់​ពួក​ស្ដ្រី​មាន​មុខ​មាត់​ ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ និង​ពួក​អ្នក​ដឹកនាំ​នៅ​ក្នុង​ក្រុង​នោះ​ ពួកគេ​ក៏​លើក​គ្នា​បៀតបៀន​លោក​ប៉ូល​ និង​លោក​បារណាបាស​ ហើយ​បណ្ដេញ​ពួកគាត់​ចេញ​ពី​ទឹកដី​របស់​ពួកគេ។​

51. ដូច្នេះ​ពួកគាត់​ក៏​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​ទាស់​នឹង​ពួកគេ​ រួច​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​អ៊ីកូនាម​

52. រីឯ​ពួក​សិស្ស​បាន​ពេញ​ដោយ​អំណរ​ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ។​

កិច្ចការ 13