4. ដូច្នេះពួកគាត់ក៏ចេញទៅតាមដែលព្រះវិញ្ញាណបរិសុទ្ធចាត់ឲ្យទៅ ហើយក៏ចុះទៅក្រុងសេលើស៊ា រួចបានចេញពីក្រុងនោះចុះសំពៅទៅកោះគីប្រុស
5. ពេលទៅដល់ក្រុងសាឡាមីន ពួកគាត់បានប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ព្រមទាំងមានលោកយ៉ូហានជាអ្នកជំនួយរបស់ពួកគាត់ដែរ។
6. ពេលពួកគាត់ធ្វើដំណើរឆ្លងកាត់កោះនោះទាំងមូលរហូតដល់ក្រុងប៉ាផុស ពួកគាត់បានជួបគ្រូមន្ដអាគមជាជនជាតិយូដាម្នាក់ឈ្មោះបារយេស៊ូ ជាអ្នកនាំព្រះបន្ទូលក្លែងក្លាយ
7. ដែលបាននៅជាមួយលោកអភិបាលម្នាក់ឈ្មោះស៊ើរគាសប៉ូឡូសជាមនុស្សដ៏ឈ្លាសវៃ លោកអភិបាលនោះបានអញ្ជើញលោកបារណាបាស និងលោកសុលឲ្យមកជួប ព្រោះគាត់ចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់