32. ដូច្នេះ យើងកំពុងប្រកាសប្រាប់អ្នករាល់គ្នាអំពីសេចក្ដីសន្យាដែលព្រះជាម្ចាស់បានសន្យាជាមួយដូនតារបស់យើងនោះ
33. ថាព្រះជាម្ចាស់បានសម្រេចសេចក្ដីសន្យានេះដល់យើង ជាកូនចៅរបស់ពួកគាត់ដោយប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញ ដូចមានសេចក្ដីចែងទុកនៅក្នុងទំនុកតម្កើងជំពូកទីពីរថា អ្នកជាកូនរបស់យើង យើងបានបង្កើតអ្នកនៅថ្ងៃនេះ
34. ហើយការដែលព្រះជាម្ចាស់បានប្រោសព្រះយេស៊ូឲ្យរស់ពីការសោយទិវង្គតឡើងវិញ ដោយមិនឲ្យត្រលប់ទៅឯសេចក្ដីពុករលួយទៀត នោះព្រះអង្គបានមានបន្ទូលយ៉ាងដូច្នេះថា យើងនឹងប្រទានសេចក្ដីមេត្ដាករុណាស្មោះត្រង់ ដែលបានសន្យាជាមួយដាវីឌដល់អ្នករាល់គ្នា។
35. ដូច្នេះហើយព្រះជាម្ចាស់មានបន្ទូលនៅក្នុងទំនុកតម្កើងផ្សេងទៀតដែរថា ព្រះអង្គមិនបណ្ដោយឲ្យអ្នកបរិសុទ្ធរបស់ព្រះអង្គជួបសេចក្ដីពុករលួយឡើយ។