8. ប៉ុន្ដែខ្ញុំបានឆ្លើយថា ទេ ព្រះអម្ចាស់អើយ! ដ្បិតមិនដែលមានអ្វីមិនបរិសុទ្ធ ឬមិនស្អាតចូលក្នុងមាត់របស់ខ្ញុំឡើយ
9. សំឡេងនោះបានឆ្លើយពីលើមេឃជាលើកទីពីរទៀតថា អ្វីៗដែលព្រះជាម្ចាស់បានសំអាតរួចហើយ អ្នកមិនត្រូវថាមិនស្អាតឡើយ។
10. ហេតុការណ៍នេះបានកើតឡើងបីដង រួចអ្វីៗទាំងនោះត្រូវបានទាញទៅលើមេឃវិញ
11. ហើយមើល៍ ភ្លាមនោះ ស្រាប់តែមានបុរសបីនាក់ដែលត្រូវបានចាត់ពីក្រុងសេសារាឲ្យមករកខ្ញុំ បានមកដល់ផ្ទះដែលយើងកំពុងនៅ
12. ព្រះវិញ្ញាណក៏ប្រាប់ខ្ញុំឲ្យទៅជាមួយពួកគេ ដោយឥតរារែក រីឯបងប្អូនទាំងប្រាំមួយនាក់នេះបានទៅជាមួយខ្ញុំដែរ រួចយើងបានចូលទៅក្នុងផ្ទះរបស់អ្នកនោះ
13. ហើយគាត់បានរៀបរាប់ប្រាប់យើងអំពីហេតុការណ៍ដែលគាត់បានឃើញទេវតាឈរនៅក្នុងផ្ទះរបស់គាត់ ទាំងប្រាប់ថា ចូរចាត់មនុស្សឲ្យទៅក្រុងយ៉ុបប៉េ ហើយអញ្ជើញស៊ីម៉ូនដែលហៅថាពេត្រុសឲ្យមក
14. គាត់នឹងប្រកាសប្រាប់អ្នកអំពីព្រះបន្ទូលដែលធ្វើឲ្យអ្នក និងពួកអ្នកផ្ទះរបស់អ្នកទាំងអស់ទទួលបានសេចក្ដីសង្គ្រោះ។
15. ពេលខ្ញុំចាប់ផ្ដើមនិយាយ ព្រះវិញ្ញាណបរិសុទ្ធក៏យាងមកសណ្ឋិតលើពួកគេដូចជាបានសណ្ឋិតលើយើងកាលពីដំបូងដែរ។
16. ពេលនោះ ខ្ញុំក៏នឹកចាំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលព្រះអង្គមានបន្ទូលថា លោកយ៉ូហានបានធ្វើពិធីជ្រមុជដោយទឹក ប៉ុន្ដែអ្នករាល់គ្នានឹងទទួលពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធវិញ។
17. ដូច្នេះ បើព្រះជាម្ចាស់ប្រទានអំណោយទានដល់ពួកគេ ដូចដែលបានប្រទានដល់យើង ដែលបានជឿលើព្រះអម្ចាស់យេស៊ូគ្រិស្ដដែរនោះ តើខ្ញុំជានរណាដែលហ៊ានរារាំងព្រះជាម្ចាស់?»
18. ពេលពួកគេបានឮដូច្នេះ ពួកគេក៏នៅស្ងៀម ហើយសរសើរតម្កើងព្រះជាម្ចាស់ ដោយនិយាយថា៖ «ដូច្នេះ ព្រះជាម្ចាស់ក៏ប្រទានការប្រែចិត្ដ ដែលនាំទៅឯជីវិតដល់សាសន៍ដទៃដែរ!»