5. «កាលខ្ញុំកំពុងអធិស្ឋាននៅក្នុងក្រុងយ៉ុបប៉េ នោះខ្ញុំបានលង់នៅក្នុងសុបិននិមិត្ដ ក៏ឃើញវត្ថុម្យ៉ាង ដូចជាកម្រាលមួយផ្ទាំងយ៉ាងធំ មានចងជ្រុងទាំងបួន ដែលបានសម្រូតចុះពីលើមេឃមកឯខ្ញុំ
6. ពេលខ្ញុំសម្លឹងសង្កេតមើល ខ្ញុំបានឃើញសត្វជើងបួន សត្វព្រៃ និងសត្វលូនវារនៅលើផែនដី ព្រមទាំងសត្វហើរលើអាកាស។
7. ពេលនោះ ខ្ញុំបានឮសំឡេងមួយនិយាយមកខ្ញុំថា ពេត្រុសអើយ! ចូរក្រោកឡើង ហើយសម្លាប់យកទៅបរិភោគចុះ!
8. ប៉ុន្ដែខ្ញុំបានឆ្លើយថា ទេ ព្រះអម្ចាស់អើយ! ដ្បិតមិនដែលមានអ្វីមិនបរិសុទ្ធ ឬមិនស្អាតចូលក្នុងមាត់របស់ខ្ញុំឡើយ
9. សំឡេងនោះបានឆ្លើយពីលើមេឃជាលើកទីពីរទៀតថា អ្វីៗដែលព្រះជាម្ចាស់បានសំអាតរួចហើយ អ្នកមិនត្រូវថាមិនស្អាតឡើយ។
10. ហេតុការណ៍នេះបានកើតឡើងបីដង រួចអ្វីៗទាំងនោះត្រូវបានទាញទៅលើមេឃវិញ
11. ហើយមើល៍ ភ្លាមនោះ ស្រាប់តែមានបុរសបីនាក់ដែលត្រូវបានចាត់ពីក្រុងសេសារាឲ្យមករកខ្ញុំ បានមកដល់ផ្ទះដែលយើងកំពុងនៅ