កិច្ចការ 11:11-13 Khmer Christian Bible (KCB)

11. ហើយ​មើល៍​ ភ្លាម​នោះ​ ស្រាប់តែ​មាន​បុរស​បី​នាក់​ដែល​ត្រូវ​បាន​ចាត់​ពី​ក្រុង​សេសារា​ឲ្យ​មក​រក​ខ្ញុំ​ បាន​មក​ដល់​ផ្ទះ​ដែល​យើង​កំពុង​នៅ​

12. ព្រះវិញ្ញាណ​ក៏​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​ជាមួយ​ពួកគេ​ ដោយ​ឥត​រារែក​ រីឯ​បងប្អូន​ទាំង​ប្រាំមួយ​នាក់​នេះ​បាន​ទៅ​ជាមួយ​ខ្ញុំ​ដែរ​ រួច​យើង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​នោះ​

13. ហើយ​គាត់​បាន​រៀបរាប់​ប្រាប់​យើង​អំពី​ហេតុការណ៍​ដែល​គាត់​បាន​ឃើញ​ទេវតា​ឈរ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ ទាំង​ប្រាប់​ថា​ ចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ​ ហើយ​អញ្ជើញ​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស​ឲ្យ​មក​

កិច្ចការ 11