42. ព្រះអង្គបានបង្គាប់យើងឲ្យប្រកាសប្រាប់មនុស្ស និងឲ្យធ្វើទីបន្ទាល់ថា គឺព្រះអង្គនេះហើយដែលព្រះជាម្ចាស់បានតែងតាំងឲ្យធ្វើជាចៅក្រមលើមនុស្សរស់ និងមនុស្សស្លាប់
43. អ្នកនាំព្រះបន្ទូលទាំងអស់បានធ្វើបន្ទាល់អំពីព្រះអង្គនេះថា ដោយសារព្រះនាមរបស់ព្រះអង្គ អស់អ្នកដែលជឿលើព្រះអង្គនឹងទទួលបានការលើកលែងទោសបាប»។
44. ពេលលោកពេត្រុសកំពុងនិយាយអំពីសេចក្ដីទាំងនេះនៅឡើយ នោះព្រះវិញ្ញាណបរិសុទ្ធក៏មកសណ្ឋិតលើអ្នកទាំងអស់ដែលកំពុងស្ដាប់ព្រះបន្ទូល
45. ដូច្នេះ អ្នកជឿទាំងឡាយក្នុងចំណោមពួកអ្នកកាត់ស្បែកដែលមកជាមួយលោកពេត្រុសបានស្ញប់ស្ញែងជាខ្លាំង ព្រោះព្រះជាម្ចាស់ក៏ប្រទានព្រះវិញ្ញាណបរិសុទ្ធដល់សាសន៍ដទៃដែរ
46. ដ្បិតពួកគេបានឮអ្នកទាំងនោះនិយាយភាសាចម្លែកអស្ចារ្យ ទាំងលើកតម្កើងព្រះជាម្ចាស់។ នោះលោកពេត្រុសនិយាយថា៖
47. «តើមាននរណាអាចរារាំងអ្នកទាំងនេះដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធ ដូចជាយើងមិនឲ្យទទួលពិធីជ្រមុជទឹកបាន?»
48. ហើយគាត់ក៏បង្គាប់ពួកគេឲ្យទទួលពិធីជ្រមុជទឹកក្នុងព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ។ បន្ទាប់មកពួកគេក៏សុំឲ្យគាត់ស្នាក់នៅជាច្រើនថ្ងៃទៀត។