កិច្ចការ 10:39-48 Khmer Christian Bible (KCB)

39. រីឯ​យើង​ គឺ​ជា​សាក្សី​អំពី​ហេតុការណ៍​ទាំងឡាយ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ទាំង​នៅ​ក្នុង​ស្រុក​របស់​ជនជាតិ​យូដា​ និង​ក្នុង​ក្រុង​យេរូសាឡិម។​ ពួកគេ​បាន​សម្លាប់​ព្រះអង្គ​ដោយ​ព្យួរ​ព្រះអង្គ​នៅ​លើ​ឈើ​ឆ្កាង។​

40. ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី​ ព្រមទាំង​ប្រោស​ប្រទាន​ឲ្យ​គេ​មើល​ឃើញ​ព្រះអង្គ​

41. មិន​មែន​សម្រាប់​មនុស្ស​គ្រប់គ្នា​ទេ​ គឺ​សម្រាប់​តែ​ពួក​សាក្សី​ ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ជាមុន​ប៉ុណ្ណោះ​ នោះ​គឺ​យើង​នេះ​ហើយ​ដែល​បាន​បរិភោគ​ និង​បាន​ផឹក​ជាមួយ​ព្រះអង្គ​ក្រោយ​ពេល​ព្រះអង្គ​រស់​ពី​ការ​សោយទិវង្គត​ឡើង​វិញ។​

42. ព្រះអង្គ​បាន​បង្គាប់​យើង​ឲ្យ​ប្រកាស​ប្រាប់​មនុស្ស​ និង​ឲ្យ​ធ្វើ​ទីបន្ទាល់​ថា​ គឺ​ព្រះអង្គ​នេះ​ហើយ​ដែល​ព្រះជាម្ចាស់​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ចៅក្រម​លើ​មនុស្ស​រស់​ និង​មនុស្ស​ស្លាប់​

43. អ្នក​នាំ​ព្រះបន្ទូល​ទាំងអស់​បាន​ធ្វើ​បន្ទាល់​អំពី​ព្រះអង្គ​នេះ​ថា​ ដោយសារ​ព្រះនាម​របស់​ព្រះអង្គ​ អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ​នឹង​ទទួល​បាន​ការ​លើកលែង​ទោស​បាប»។​

44. ពេល​លោក​ពេត្រុស​កំពុង​និយាយ​អំពី​សេចក្ដី​ទាំងនេះ​នៅ​ឡើយ​ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​មក​សណ្ឋិត​លើ​អ្នក​ទាំង​អស់​ដែល​កំពុង​ស្ដាប់​ព្រះបន្ទូល​

45. ដូច្នេះ​ អ្នក​ជឿ​ទាំងឡាយ​ក្នុង​ចំណោម​ពួក​អ្នក​កាត់ស្បែក​ដែល​មក​ជាមួយ​លោក​ពេត្រុស​បាន​ស្ញប់ស្ញែង​ជា​ខ្លាំង​ ព្រោះ​ព្រះជាម្ចាស់​ក៏​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​សាសន៍​ដទៃ​ដែរ​

46. ដ្បិត​ពួកគេ​បាន​ឮ​អ្នក​ទាំង​នោះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ ទាំង​លើក​តម្កើង​ព្រះជាម្ចាស់។​ នោះ​លោក​ពេត្រុស​និយាយ​ថា៖​

47. «តើ​មាន​នរណា​អាច​រារាំង​អ្នក​ទាំង​នេះ​ដែល​បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ ដូចជា​យើង​មិន​ឲ្យ​ទទួល​ពិធី​ជ្រមុជទឹក​បាន?»​

48. ហើយ​គាត់​ក៏​បង្គាប់​ពួកគេ​ឲ្យ​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូ​គ្រិស្ដ។​ បន្ទាប់មក​ពួកគេ​ក៏​សុំ​ឲ្យ​គាត់​ស្នាក់នៅ​ជា​ច្រើន​ថ្ងៃ​ទៀត។​

កិច្ចការ 10