1. មានបុរសម្នាក់នៅក្នុងក្រុងសេសារាឈ្មោះកូនេលាស ជានាយទាហាននៃកងវរសេនាតូចដែលហៅថា ពលអ៊ីតាលី
2. គាត់ និងគ្រួសាររបស់គាត់ទាំងមូលជាអ្នកគោរពប្រណិប័តន៍ និងកោតខ្លាចព្រះជាម្ចាស់ គាត់ដាក់ទានជាច្រើនដល់ប្រជាជន និងតែងតែអធិស្ឋានដល់ព្រះជាម្ចាស់ជានិច្ច។
3. ថ្ងៃមួយ ប្រហែលម៉ោងបីរសៀល គាត់បានឃើញទេវតារបស់ព្រះជាម្ចាស់នៅក្នុងសុបិននិមិត្ដយ៉ាងច្បាស់ ទេវតានោះបានចូលមកជិតគាត់ និយាយថា៖ «កូនេលាសអើយ!»
4. គាត់បានសម្លឹងមើលទៅទេវតានោះ ទាំងភ័យខ្លាច ហើយតបថា៖ «ព្រះអម្ចាស់អើយ! តើមានការអ្វីដែរ?» ទេវតាក៏និយាយមកគាត់ថា៖ «សេចក្ដីអធិស្ឋាន និងការដាក់ទានរបស់អ្នកបានឡើងទៅ ទុកជាសេចក្ដីរំលឹកនៅចំពោះព្រះជាម្ចាស់ហើយ។
5. ដូច្នេះ ចូរចាត់មនុស្សឲ្យទៅក្រុងយ៉ុបប៉េ ហើយអញ្ជើញបុរសម្នាក់ឈ្មោះស៊ីម៉ូន ដែលហៅថាពេត្រុសឲ្យមក
6. ដ្បិតគាត់កំពុងស្នាក់នៅជាមួយអ្នកសម្លាប់ស្បែកម្នាក់ឈ្មោះស៊ីម៉ូន។ ផ្ទះរបស់អ្នកនោះនៅក្បែរមាត់សមុទ្រ [គាត់នឹងប្រាប់អ្នកពីការដែលអ្នកត្រូវធ្វើ]»។
7. កាលទេវតាដែលបាននិយាយមកលោកកូនេលាសចេញផុតទៅ គាត់ក៏ហៅបាវបម្រើពីរនាក់ និងទាហានម្នាក់ដែលគោរពកោតខ្លាចព្រះជាម្ចាស់ពីក្នុងចំណោមពួកអ្នកចាំបម្រើគាត់ឲ្យមក។