12. បន្ទាប់មក ពួកគេក៏ត្រលប់ពីភ្នំដើមអូលីវទៅក្រុងយេរូសាឡិមវិញ ភ្នំនោះនៅជិតក្រុងយេរូសាឡិម គឺមានចម្ងាយដើរអស់មួយថ្ងៃសប្ប័ទ។
13. ពេលចូលដល់ក្នុងក្រុងហើយ ពួកគេក៏ឡើងទៅបន្ទប់ជាន់លើ ជាកន្លែងដែលពួកគេស្នាក់នៅ។ ពួកគេទាំងនោះមានលោកពេត្រុស លោកយ៉ូហាន លោកយ៉ាកុប លោកអនទ្រេ លោកភីលីព លោកថូម៉ាស លោកបារថូឡូមេ លោកម៉ាថាយ លោកយ៉ាកុប ត្រូវជាកូនរបស់លោកអាល់ផាយ លោកស៊ីម៉ូនជាអ្នកជាតិនិយម និងលោកយូដាសត្រូវជាកូនរបស់លោកយ៉ាកុប។
14. ពួកអ្នកទាំងអស់នេះព្រមព្រៀងគ្នាបន្ដអធិស្ឋានជាមួយនាងម៉ារាត្រូវជាម្ដាយរបស់ព្រះយេស៊ូ និងប្អូនៗរបស់ព្រះអង្គ ព្រមទាំងស្ដ្រីឯទៀតៗដែរ។
15. នៅគ្រានោះ លោកពេត្រុសបានក្រោកឈរឡើងក្នុងចំណោមពួកបងប្អូន (ដែលមានគ្នាចំនួនប្រហែលជាមួយរយម្ភៃនាក់នៅទីនោះ) ហើយនិយាយថា៖
16. «បងប្អូនអើយ! បទគម្ពីរដែលព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលទុកតាមរយៈមាត់របស់ស្ដេចដាវីឌអំពីយូដាស ដែលត្រលប់ជាអ្នកនាំគេមកចាប់ព្រះយេស៊ូនោះត្រូវតែបានសម្រេច។