1. ឱ លោកថេវភីលអើយ! នៅក្នុងសៀវភៅទីមួយ ខ្ញុំបានសរសេរអំពីកិច្ចការទាំងឡាយដែលព្រះយេស៊ូបានចាប់ផ្ដើមធ្វើ និងបង្រៀន
2. រហូតដល់ថ្ងៃដែលព្រះជាម្ចាស់បានលើកព្រះអង្គឡើងទៅស្ថានសួគ៌វិញ បន្ទាប់ពីព្រះអង្គបានប្រទានសេចក្ដីបង្គាប់តាមរយៈព្រះវិញ្ញាណបរិសុទ្ធដល់ពួកសាវកដែលព្រះអង្គបានជ្រើសរើស។
3. ក្រោយពីព្រះអង្គបានរងទុក្ខវេទនារួចហើយ ព្រះអង្គបានបង្ហាញខ្លួនដល់ពួកសាវកទាំងនេះ ដោយប្រទានភស្ដុតាងជាក់ស្ដែងជាច្រើនថា ព្រះអង្គមានព្រះជន្មរស់។ ព្រះអង្គបានបង្ហាញខ្លួនដល់ពួកគេរយៈពេលសែសិបថ្ងៃ ហើយបានមានបន្ទូលអំពីនគរព្រះជាម្ចាស់។
4. កាលកំពុងបរិភោគជាមួយគ្នា ព្រះអង្គបានបង្គាប់ពួកគេថា៖ «ចូរកុំចាកចេញពីក្រុងយេរូសាឡិមឡើយ គឺត្រូវរង់ចាំសេចក្ដីសន្យារបស់ព្រះវរបិតា ដូចដែលខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ