កិច្ចការ 1:1-10 Khmer Christian Bible (KCB)

1. ឱ​ លោក​ថេវភីល​អើយ! នៅ​ក្នុង​សៀវភៅ​ទីមួយ​ ខ្ញុំ​បាន​សរសេរ​អំពី​កិច្ចការ​ទាំងឡាយ​ដែល​ព្រះយេស៊ូ​បាន​ចាប់ផ្ដើម​ធ្វើ​ និង​បង្រៀន​

2. រហូត​ដល់​ថ្ងៃ​ដែល​ព្រះជាម្ចាស់​បាន​លើក​ព្រះអង្គ​ឡើង​ទៅ​ស្ថានសួគ៌​វិញ​ បន្ទាប់ពី​ព្រះអង្គ​បាន​ប្រទាន​សេចក្ដី​បង្គាប់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​ពួក​សាវក​ដែល​ព្រះអង្គ​បាន​ជ្រើសរើស។​

3. ក្រោយពី​ព្រះអង្គ​បាន​រងទុក្ខ​វេទនា​រួច​ហើយ​ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ដល់​ពួក​សាវក​ទាំង​នេះ​ ដោយ​ប្រទាន​ភស្ដុតាង​ជាក់​ស្ដែង​ជា​ច្រើន​ថា​ ព្រះអង្គ​មាន​ព្រះជន្ម​រស់។​ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ដល់​ពួកគេ​រយៈ​ពេល​សែសិប​ថ្ងៃ​ ហើយ​បាន​មាន​បន្ទូល​អំពី​នគរ​ព្រះជាម្ចាស់។​

4. កាល​កំពុង​បរិភោគ​ជាមួយ​គ្នា​ ព្រះអង្គ​បាន​បង្គាប់​ពួកគេ​ថា៖​ «ចូរ​កុំ​ចាកចេញ​ពី​ក្រុង​យេរូសាឡិម​ឡើយ​ គឺ​ត្រូវ​រង់ចាំ​សេចក្ដី​សន្យា​របស់​ព្រះវរបិតា​ ដូច​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ​

5. ដ្បិត​លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក​ ប៉ុន្ដែ​នៅ​ប៉ុន្មាន​ថ្ងែ​ទៀត​នេះ​ អ្នក​រាល់គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ»។​

6. កាល​អ្នក​ទាំងនោះ​មក​ជួបជុំ​គ្នា​ហើយ​ ពួកគេ​ក៏​សួរ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​នឹង​ស្ដារ​នគរ​អ៊ីស្រាអែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?»​

7. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​វិញ​ថា៖​ «អ្នក​រាល់គ្នា​មិន​ចាំបាច់​ត្រូវ​ដឹង​ពី​ពេល​វេលា​ ឬ​កាល​កំណត់​ដែល​ព្រះវរបិតា​បាន​កំណត់​ទុក​ដោយ​សិទ្ធិ​អំណាច​របស់​ព្រះអង្គ​ឡើយ​

8. ប៉ុន្ដែ​អ្នក​រាល់គ្នា​នឹង​ទទួល​អំណាច​ នៅ​ពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​យាង​មក​សណ្ឋិត​លើ​អ្នក​រាល់គ្នា​ ហើយ​អ្នក​រាល់គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់ខ្ញុំ​ នៅ​ក្រុង​យេរូសាឡិម​ និង​ស្រុក​យូដា​ទាំង​មូល​ និង​ស្រុក​សាម៉ារី​ រហូត​ដល់​ចុង​បំផុត​នៃ​ផែនដី»។​

9. កាល​ព្រះអង្គ​បាន​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​រួច​ហើយ​ នោះ​ព្រះជាម្ចាស់​ក៏​លើក​ព្រះអង្គ​ឡើង​ទៅ​ ហើយ​ពេល​ពួកគេ​កំពុង​សម្លឹង​មើល​ ក៏​មាន​ពពក​មួយ​ផ្ទាំង​មក​ទទួល​ព្រះអង្គ​ចេញ​ពី​ភ្នែក​របស់​ពួកគេ។​

10. ពេល​ពួកគេ​កំពុង​សម្លឹង​មើល​មេឃ​នៅ​ពេល​ព្រះអង្គ​កំពុង​យាង​ទៅ​ នោះ​ស្រាប់តែ​មាន​បុរស​ពីរ​នាក់​ស្លៀក​ពាក់​ស​ឈរ​នៅ​ក្បែរ​ពួកគេ​

កិច្ចការ 1