15. ប៉ុន្ដែបើអ្នករាល់គ្នាប្រខាំគ្នា ហើយបំផ្លាញគ្នាដូច្នេះ ចូរប្រយ័ត្ន ក្រែងលោអ្នករាល់គ្នាត្រូវវិនាសដោយសារគ្នាឯង។
16. ដូច្នេះ ខ្ញុំសូមប្រាប់ថា ចូរដើរតាមព្រះវិញ្ញាណចុះ នោះអ្នកមិនធ្វើតាមចំណង់តណ្ហាខាងសាច់ឈាមឡើយ
17. ដ្បិតសាច់ឈាមប៉ងប្រាថ្នាទាស់នឹងព្រះវិញ្ញាណ រីឯព្រះវិញ្ញាណក៏ទាស់នឹងសាច់ឈាមដែរ ព្រោះទាំងពីរនេះប្រឆាំងគ្នា ដូច្នេះ អ្នករាល់គ្នាមិនធ្វើអ្វីដែលអ្នករាល់គ្នាចង់ទេ
18. ប៉ុន្ដែបើព្រះវិញ្ញាណដឹកនាំអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅក្រោមគម្ពីរវិន័យទេ។
19. រីឯកិច្ចការរបស់សាច់ឈាមវិញ ច្បាស់ណាស់គឺ អំពើអសីលធម៌ខាងផ្លូវភេទ សេចក្តីស្មោកគ្រោក ល្មោភកាម
20. ការថ្វាយបង្គំរូបព្រះ មន្តអាគម សេចក្តីសំអប់ ការឈ្លោះប្រកែក សេចក្ដីច្រណែន កំហឹង ការប្រជែង ការបែកបាក់ បក្សពួកនិយម
21. សេចក្ដីឈ្នានីស ការប្រមឹក ស៊ីផឹកអ៊ូអែ និងអ្វីៗផ្សេងទៀតដែលស្រដៀងនឹងសេចក្ដីទាំងនេះ ដូចដែលខ្ញុំធ្លាប់ប្រាប់រួចមកហើយ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុនថា អស់អ្នកដែលប្រព្រឹត្តយ៉ាងនោះ នឹងមិនបានទទួលនគរព្រះជាម្ចាស់ទុកជាមរតកឡើយ។