24. នេះជាការប្រៀបធៀប គឺស្រ្តីទាំងពីរនាក់នេះជាកិច្ចព្រមព្រៀងពីរ មួយមកពីភ្នំស៊ីណាយដែលបានបង្កើតកូនសម្រាប់ភាពជាបាវបម្រើ នោះជានាងហាការ។
25. នាងហាការជាភ្នំស៊ីណាយនៅស្រុកអារ៉ាប់ ក៏ដូចជាក្រុងយេរូសាឡិមនាសព្វថ្ងៃនេះដែរ ព្រោះនាងត្រូវនៅជាបាវបម្រើជាមួយកូនចៅរបស់នាង
26. តែក្រុងយេរូសាឡិមដែលនៅស្ថានលើវិញ គឺជាស្ត្រីជាអ្នកមានសេរីភាព ដែលជាម្តាយរបស់យើង។
27. ដ្បិតមានសេចក្ដីចែងទុកថា ឱស្រ្តីអារដែលមិនបង្កើតកូនអើយ! ចូរអរសប្បាយឡើង ឱស្ដ្រីដែលមិនស្គាល់ការឈឺចាប់នៅពេលសម្រាលកូនអើយ! ចូរបន្លឺសំឡេង ហើយស្រែកចុះ ព្រោះកូនរបស់ស្ត្រីឯកោមានច្រើនជាងកូនរបស់ស្ត្រីដែលមានប្តីទៅទៀត។
28. បងប្អូនអើយ! អ្នករាល់គ្នាជាកូនតាមសេចក្ដីសន្យាដូចលោកអ៊ីសាកដែរ