19. កូនរាល់គ្នាអើយ! ដើម្បីអ្នករាល់គ្នា ខ្ញុំឈឺចាប់ម្តងទៀតដូចគេសម្រាលកូន ទម្រាំព្រះគ្រិស្ដមានរូបរាងនៅក្នុងអ្នករាល់គ្នា។
20. ខ្ញុំចង់នៅជាមួយអ្នករាល់គ្នានាពេលឥឡូវនេះ និងផ្លាស់ប្ដូរសំដីរបស់ខ្ញុំ ព្រោះខ្ញុំទ័លគំនិតអំពីអ្នករាល់គ្នាហើយ។
21. ឱ ពួកអ្នកចង់នៅក្រោមក្រឹត្យវិន័យអើយ! សូមប្រាប់ខ្ញុំមើល៍ តើអ្នករាល់គ្នាមិនឮសេចក្តីដែលក្រឹត្យវិន័យចែងទេឬ?
22. ដ្បិតមានសេចក្ដីចែងទុកថា លោកអ័ប្រាហាំមានកូនប្រុសពីរនាក់ គឺម្នាក់កើតពីស្ត្រីជាអ្នកបម្រើ ហើយម្នាក់ទៀតកើតពីស្ត្រីជាអ្នកមានសេរីភាព
23. ប៉ុន្ដែកូនដែលកើតពីស្ត្រីជាអ្នកបម្រើបានកើតតាមសាច់ឈាម រីឯកូនដែលកើតពីស្ត្រីជាអ្នកមានសេរីភាពបានកើតតាមសេចក្ដីសន្យា។
24. នេះជាការប្រៀបធៀប គឺស្រ្តីទាំងពីរនាក់នេះជាកិច្ចព្រមព្រៀងពីរ មួយមកពីភ្នំស៊ីណាយដែលបានបង្កើតកូនសម្រាប់ភាពជាបាវបម្រើ នោះជានាងហាការ។
25. នាងហាការជាភ្នំស៊ីណាយនៅស្រុកអារ៉ាប់ ក៏ដូចជាក្រុងយេរូសាឡិមនាសព្វថ្ងៃនេះដែរ ព្រោះនាងត្រូវនៅជាបាវបម្រើជាមួយកូនចៅរបស់នាង